ជំពូកទី 4 នាទីរបស់ប្រូតេអ៊ីនក្នុងសារពាង្គកាយ
មេរៀនទី 3 អង់ស៊ីម (Enzyme)
1.
អ្វីទៅជាអង់ស៊ីម?
អង់ស៊ីម ជាកាតាលីករគីមីជីវៈដែលជួយជម្រុញល្បឿនប្រតិកម្មផ្សេងៗដែលវាទាំងអស់ជាប្រូតេអ៊ីន។
à ក្នុងបន្ទប់ពិសោធន៍
កត្តាដែលជួយជម្រុញល្បឿនប្រតិកម្មគីមីគឺៈ
-
កម្ដៅ
-
បង្កើនកំហាប់ប្រតិករ
-
កាតាលីករអសរីរាង្គ
ឧៈ កាលណាគេដុតកម្ដៅប៉ូតាស្យូមក្លរ៉ាត
(KClO4) ឲ្យកម្ដៅខ្លាំង ដោយបន្ថែមម៉ង់ហ្កាណែសអុកស៊ីត (MnO2) គេបាន KCl និង O2 ភាយចេញ។
តែបើយើងដុត KClO4 កម្ដៅខ្សោយ (សីតុណ្ហភាពទាប) វាគ្រាន់តែ រលាយ K
តែមិនបញ្ចេញ O2 ទេ។ MnO2
ជាកាតាលីករអសរីរាង្គ នៅពេលចប់ប្រតិកម្មបរិមាណ MnO2 នៅដដែលមិនបាត់បង់ឡើយ។
ក្នុងបន្ទប់ពិសោធន៍បើគ្មានកាតាលីករបំបែកគ្លុយស៊ីត ខ្លាញ់ និង ប្រូតេអ៊ីនទេនោះ
ត្រូវតែមានសីតុណ្ហភាព និងកត្តាអ្វីមួយដើម្បីជម្រុញ ប្រតិកម្មគីមីឲ្យប្រព្រឹត្តទៅបានល្អ។
- ចំពោះសារពាង្គកាយរស់
យើងមិនប្រើកម្ដៅ និងកំហាប់ប្រតិករដូចក្នុងបន្ទប់ពិសោធន៍ឡើយ។ ប្រតិកម្មគីមីក្នុងសារពាង្គកាយប្រើប្រាស់កាតាលីករសរីរាង្គ
ហៅថា អង់ស៊ីម។
ស៊ុបស្ត្រាត ជាសារធាតុដែលអង់ស៊ីមានអំពើទៅលើ។ ឈ្មោះអង់ស៊ីមបញ្ចប់ដោយពាក្យ
អាស (-ase) នៅលើស៊ុបស្ត្រាត។ ឧៈ
ស៊ុបស្ត្រាត
|
អង់ស៊ីម
|
-
អាមីដុង
-
លីពីត
-
ប្រូតេអ៊ីន
-
ផូស្វាត
-
សែលុយឡូស។
|
- អាមីឡាស
- លីប៉ាស
- ប្រូតេអាស
- ផ្វស្វាតាស
- សែលុយឡាស។
|
ករណីអង់ស៊ីមមិនគោរពតាមការហៅបញ្ចឹមបទអាសនេះក៏មានខ្លះ ដែរគឺ ពពួកអង់ស៊ីម proteolytique ដូចជា Pepsine,
chymotrepsine, trypsine មាននៅប្រព័ន្ធរំលាយអាហារជាដើម ដូចជានៅពោះវៀន។
E + S ទៅជា ES E +
P
អង់ស៊ីម ស៊ុបស្រ្តាត ទៅជា អង់ស៊ីម+ស៊ុបស្រ្តាត អង់ស៊ីម ផលិតផល
អាហារដែលយើងបរិភោគជាម៉ូលេគុលធំៗ ដែលមិនអាចរលាយ ឬសាយបានទេ។ អាហារទាំងនោះត្រូវបំបែកជាសារធាតុងាយតូចៗ
ដោយសារអង់ស៊ីម។
ឧៈ -ប្រូតេអ៊ីនបំបែកជាអាស៊ីតអាមីនេដោយសារអង់ស៊ីម
ប្រូតេអាស។
- លីពីតបំបែកជាអាស៊ីតខ្លាញ់ និងគ្លីសេរ៉ុលក្រោមអំពើអង់ស៊ីម
លីប៉ាស។
-
អាមីដុងបំបែកជាម៉ាល់តូសដោយសារអង់ស៊ីម
អាមីឡាស។
ការចងចាំ ស៊ុបស្ត្រាតមានន័យថា សារធាតុ។ ដូចនេះ
ឲ្យតែសារធាតុ ណាក៏ដោយទោះខ្លាញ់ ឬសាច់ ឲ្យតែអង់ស៊ីមមានអំពើទៅលើគឺជា ស៊ុបស្រ្តាតទាំងអស់។
2.
ចំណែកថ្នាក់អង់ស៊ីម
គេធ្វើចំណែកថ្នាក់ឈ្មោះអង់ស៊ីមដោយផ្អែកលើកត្តា 2 យ៉ាងគឺៈ
- ផ្អែកលើយថាប្រភេទនៃកាតាលីករ
-
ផ្អែកលើឈ្មោះស៊ុបស្រ្តាត ហើយបញ្ចប់ដោយពាក្យ អាស
គេធ្វើចំណែកថ្នាក់អង់ស៊ីមជា 6 ក្រុមធំៗគឺ អុកស៊ីដូរេដុតាស ត្រង់
ស្វ៊ែរ៉ាស អ៊ីដ្រូឡាស អ៊ីសូមេរ៉ាស លីយ៉ាស លីហ្កាស។
ក. អុកស៊ីដូរេដុតាស
ជាអង់ស៊ីមចូលរួមក្នុងប្រតិកម្មអុកស៊ីដូរេដុកម្ម។ ថ្នាក់រងក្រុមនេះមានៈ
-
ដេអ៊ីដ្រូសែនណាស អុកស៊ីដាស
អុកស៊ីសែនណាស
ពែអុកស៊ីដាស
រេដុចតាស អ៊ីដ្រុកស៊ីឡាស។
ខ. ត្រង់ស្វ៊ែរ៉ាស ជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មគីមីដោយផ្ទេរ
ម៉ូលេគុលពីបណ្ដុំមួយ
ទៅបណ្ដុំមួយទៀត ដូចជា បណ្ដុំអាមីន បណ្ដុំ កាបុកស៊ីល បណ្ដុំមេទីល បណ្ដុំផូស្វរីល។
បុព្វបទសម្គាល់អង់ស៊ីមនេះគឺ “ត្រង់ស៍” មានន័យថា “ផ្ទេរ”។ ឧៈ
ត្រង់ស៍កាបុកស៊ីឡាស។
គ. អ៊ីដ្រូឡាសជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មអ៊ីដ្រូលីស (ប្រតិកម្ម ផ្ដាច់សម្ព័ន្ធគីមីដោយភ្ជាប់
អ៊ីយ៉ុង
និង
ដែលបានមកពី ម៉ូលេគុលទឹក)។
* អ៊ីដ្រូលីស ជាប្រតិកម្មគីមីដែលម៉ូលេគុលធំ 1 ត្រូវបំបែកជា ម៉ូលេគុលតូចៗ
2 ដោយបន្ថែមទឹក 1 ម៉ូលេគុល។
ថ្នាក់រងក្រុមនេះមានៈ
-
កាបូអ៊ីដ្រាស (អាមីឡាស សែលុយឡាស)
-
ប្រូតេអាស (បំបែកប្រូតេអ៊ីន)
-
លីប៉ាស (បំបែកលីពីត)
-
អេស្ទែរ៉ាស (បំបែកអេស្ទែ)
-
ផូស្វាតាស (បំបែកផូស្វាត)
-
ប៉ិបទីដាស (បំបែកប៉ិបទីត)។
ឃ. លីយ៉ាស ជាអង់ស៊ីមដែលបំបែកទឹក (H2O) កាបូនឌីអុកស៊ីត (CO2) និងអាម៉ូញ៉ាក់ (NH3)។ ថ្នាក់រងក្រុមនេះមានៈ
- ដេអ៊ីដ្រាតាស
- ឌែមីណាលីយ៉ាស។
ង. អ៊ីសូមេរ៉ាស ជាអង់ស៊ីមចូលរួមប្រតិកម្មប្ដូរបណ្ដុំក្នុងម៉ូលេគុល
តែរូមបន្ដដុលគឺនៅដដែល។ ថ្នាក់រងក្រុមនេះមានៈ
- អេពីមេរ៉ាស ជាអង់ស៊ីមដែលជម្រុញប្រតិកម្មក្នុងការរៀបចំ
បញ្រ្ចាសនូវអាតូមកាបូន។
- មុយតាស ជាអង់ស៊ីមជម្រុញប្រតិកម្មក្នុងម៉ូលេគុលដោយ
ធ្វើឲ្យប្រែប្រួលនូវនាទីនៃបណ្ដុំផ្សេងៗ។
ច. លីហ្កាស ជាអង់ស៊ីមដែលចូលរួមប្រតិកម្មបង្កើតសម្ព័ន្ធគីមីរវាងម៉ូលេគុលស៊ុបស្រ្តាតពីរ។
ប្រតិកម្មនេះទទួលបានថាមពលពីអ៊ីដ្រូ លីសនៃ ATP។ ថ្នាក់រងក្រុមនេះមានៈ
- សាំងតេតាស
- កាបុកស៊ីឡាស។
សម្គាល់ៈ
-
AMP (Adenosine Mono
Phosphate) = អាដេណូស៊ីនទ្រីផូស្វាត
-
ADP (Adenosine Di
Phosphate) = អាដេណូស៊ីនទ្រីផូស្វាត
-
ATP (Adenosine Tri
Phosphate) = អាដេណូស៊ីនទ្រីផូស្វាត
3.
លក្ខណៈរបស់អង់ស៊ីម
លក្ខណៈ
ឬនិយមន័យរបស់អង់ស៊ីមគឺៈ
-
អង់ស៊ីមទាំងអស់ជាប្រូតេអ៊ីនមានអំពើយថាប្រភេទ
ឧៈ
អាមីឡាសមានអំពើតែទៅលើអាមីដុង។
លីប៉ាសមានអំពើតែទៅលើលីពីត។
-
អង់ស៊ីមមានសកម្មភាពខ្លាំង គឺអង់ស៊ីមមួយចំនួនតូចអាចបង្កើនល្បឿនប្រតិកម្មគីមីបានមួយចំនួនធំ។
ឧៈ កាតាឡាស 1 ម៉ូលេគុលអាចបំបែកម៉ូលេគុលអ៊ីដ្រូសែនពែអុក ស៊ីតបានរាប់លានតែក្នុង 1 វិនាទី។
- អង់ស៊ីមបំប្លែងរឺបង្កើនល្បឿនប្រតិកម្មគីមីដែលកើតក្នុងកោសិកា
ឧៈ បម្រែបម្រួលនៃប្រតិកម្មអេតាណុលដោយមានវត្តមាន O2 បង្កើតបានជា អាសេតាល់ដេអ៊ីត។
អេតាណុល អាសេតាល់ដេអ៊ីត
-
អង់ស៊ីមប្រែប្រួលទម្រង់ និងនាទីតាមសីតុណ្ហភាព កំហាប់ pH និង កំហាប់ស៊ុបស្ត្រាត
ឧៈ បើសីតុណ្ហភាពនៅចន្លោះ 40-45
អង់ស៊ីមមានសកម្មភាពខ្លាំង តែបើសីតុណ្ហភាព
0
និងលើសពី 45
អង់ស៊ីមត្រូវបាត់បង់គុណភាព។
ឧៈ កាលណាកំហាប់ស៊ុបស្ត្រាតកាន់តែខាប់ ប្រតិកម្មគីមីកាន់តែកើនឡើងហើយកាលណាកំហាប់អង់ស៊ីមកាន់តែខាប់ល្បឿនប្រតិកម្មគីមីកាន់តែកើនឡើងដែរ។
ឧៈ នៅកម្រិត pH=7 អង់ស៊ីមអាមីឡាសមានសកម្មភាពខ្លាំងក្លា ហើយចុះខ្សោយនៅ
កម្រិត pH < 7 ឬ > 7 ព្រោះអាមីឡាសជាប្រូតេអ៊ីន។
-
អង់ស៊ីមជាកាតាលីករដែលមានប្រតិកម្មបញ្ច្រាសទៅវិញទៅមក
A +
B
C
+ D
-
អង់ស៊ីមខ្លះត្រូវការកូអង់ស៊ីម (ដៃគូសហការ)។
សម្គាល់ៈ កូអង់ស៊ីម ជាម៉ូលេគុលសរីរាង្គ (មិនមែនជាប្រូតេអ៊ីន)។ វា ចូលរួមជាមួយនិងអង់ស៊ីមដើម្បីបង្កើនល្បឿនប្រតិកម្មគីមី។
ឧៈ វីតាមីន B កុំផ្លិច។
អរគុណចំពោះការចូលរួមអាន