Tuesday, July 10, 2018

មេរៀនទី១ ទ្រឹស្ដីរបស់លោកដាវិន /Darwin's Theory


                                                    ជំពូក ៦ ការវិវត្តនៃភាវរស់
                                                មេរៀនទី១ ទ្រឹស្ដីរបស់លោកដាវិន
1.     ការសង្កេតរបស់ដាវិន
នៅពេលធ្វើដំណើរតាមសំពៅប៊ីគីល ដាវិនបានសង្កេតឃើញភាវ រស់ប្លែកៗជាច្រើន សំណល់នៃភាវរស់ជំនាន់មុន (ផូស៊ីល) និងលក្ខណ ពិសេសនៃសារពាង្គកាយលើកោះកាឡាប៉ាកូសដូចជា៖
-      ហ្វូងស្រមោចវារកាត់ព្រៃដូចកងទ័ពមួយ
-      សត្វស្លូតមានជើងច្រើន ផ្លាស់ទីយឺតៗហើយរស់នៅលើដើមឈើ
-      សត្វម៉ូណូត្រែមជាថនិកសត្វមានពង
-      អណ្ដើកយក្សមានរូបរាងធំ
-      បង្គួយមានក្រញុំាធំៗដែលអាចតោងថ្មរអិល
-      បក្សីស្លាបមានរូបរាង ទំហំ និងចំពុះខុសៗគ្នា។
ផូស៊ីល គឺស្នាម​ឬសំណល់ដែលបន្សល់ដោយភាវរស់សម័យដើម នៅក្នុងថ្ម ឬជ័រឈើ ឬក្នុងទឹកកក។
2.     ភាវ៖រស់នៅប្រជុំកោះកាឡាប៉ាកូស
បង្គួយនៅទ្វីបអាមេរិចខាងត្បូងខុសពីបង្គួយនៅលើកោះកាឡាប៉ាកុសត្រង់៖ បង្គួយអាមេរិចខាងត្បូងមានក្រញុំាតូចៗ អាច តោងឡើង ដើមឈើដើម្បីស៊ីរុក្ខជាតិ ឯបង្គួយលើកោះកាឡាប៉ាកុសវិញមានក្រញុំា ធំៗ អាចតោងឡើង ថ្មរអិលតាម​មាត់​សមុទ្រ​ដើម្បីស៊ីសារាយ។
បន្សាំ គឺជាលក្ខណ៖មួយដែលធ្វើអោយភាវរស់អាចរស់រានមាន ជីវិត និងបន្តពូជបានសមស្របទៅនឹងមជ្ឍដ្ឋាន។
លក្ខណ៖ចំពុះបក្សីក្នុងការចឹកយកអាហារ៖
-      បក្សីស៊ីសត្វល្អិត៖ មានចំពុះតូចរាងដូចម្ជុលងាយស្រួលក្នុងការចាប់ យកសត្វល្អិតក្នុងរន្ធ និងស្មៅ។
-      បក្សីដែលស៊ីត្រី៖ ចំពុះធំទូលាយ ហើយវែង និងរឹងមាំងាយចាប់ត្រី ពីក្នុងទឹក និងលេបត្រីចូល។
-      បក្សីដែលស៊ីគ្រាប់ធញ្ញជាតិ៖ មានចំពុះធំទូលាយ ហើយរឹងមាំងាយ ស្រួលក្នុងការចឹក និងលេបគ្រាប់ធញ្ញជាតិ។
-      បក្សីដែលស៊ីត្រី និងគ្រាប់ធញ្ញជាតិ៖ មានចំពុះសំប៉ែតវែងជាមធ្យម ងាយស្រួលក្នុងការរាវរកអាហារក្នុងទឹក និងលេបគ្រាប់​ធញ្ញជាតិ។
3.     ការវិវត្ត
ការវិវត្ត គឺជាបម្រែបម្រួលជាបន្តបន្ទាប់នៃលក្ខណ៖របស់ភាវ​រស់​មួយប្រភេទដោយឆ្លងកាត់រយ៖ពេលដ៏យូរអង្វែង។
4.     ជម្រើសដោយធម្មជាតិ
ប្រៀបធៀបជម្រើសដោយធម្មជាតិ និងដោយមនុស្សគឺ៖
-      ចំណុចដូច៖ បង្កើតជំនាន់ប្រភេទនីមួយៗមានលក្ខណ៖ល្អប្រសើរ ជាងមុន ធន់នឹងមជ្ឍដ្ឋាន អាចរស់រានមានជីវិត និងបន្​តពូជបាន។
-      លក្ខណ៖ខុសគ្នា
 ជម្រើសដោយធម្មជាតិ
ជម្រើសដោយមនុស្ស
- ឆ្លងកាត់រយ៖ពេល១ដ៍យូរ
- កើតឡើងដោយឯកឯង
- មិនមានលក្ខណ៖តាមអ្វីដែល មនុស្សចង់បាន។
- ឆ្លងកាត់រយ៖ពេលខ្លី
- កើតឡើងដោយមនុស្ស
- មានលក្ខណ៖តាមអ្វីដែល មនុស្សចង់បាន។
កត្ដាដែលជ៖ឥទ្ធិពលលើជម្រើសដោយធម្មជាតិមានការបង្កើតកូន ចៅហួសប្រមាណ បម្រែបម្រួល និងការប្រជែងដើម្បីរស់។
-      ការបង្កើតកូនចៅហួសប្រមាណ៖ មាននាទីក្នុងការវិវត្តដូចជា ភាវ រស់មួយបង្កើតកូនយ៉ាងច្រើន ប៉ុន្ដែមិនមានជីវិររស់​រាន​ទាំង​អស់​ទេ កូនមួយចំនួនត្រូវស្លាប់ដោយកត្ដាផ្សេងៗ​ និងមួយចំនួនអាចរស់ ដោយអាចបន្សុំានឹងកត្តាផ្សេងៗ និងរបៀបគេចពីសត្រូវ ហើយ​វា បញ្ជូនលក្ខណ៖នេះទៅសន្ដានក្រោយធ្វើអោយមានការវិវត្ត។
-      បម្រែបម្រួល៖ គឺជាកំណែប្រែដែលធ្វើអោយមានលក្ខណ៖ខុសគ្នា រវាងឯកត្ត៖ដែលនៅក្នុងប្រភេទតែមួយ។
-      ការប្រជែងដើម្បីរស់៖ មានបីបែបគឺ
-ការប្រជែងរវាងភាវរស់ក្នុងប្រភេទតែមួយ
-  ការប្រជែងរវាងភាវរស់ក្នុងប្រភេទខុសគ្នា
-  ការប្រយុទ្ធនឹងលក្ខខណ្ឌមិនប្រកបនៃមជ្ឍដ្ឋានរស់នៅ។
ទ្រឹស្ដីរបស់ដាវិន៖ គឺភាវរស់ដែលរស់នៅក្នុងភូមិសាស្រ្តខុសៗគ្នា មានការប្រឈមមុខនឹង​លក្ខខណ្​ឌជីវិតខុស​គ្នាធ្វើអោយ​ភាវរស់​ទាំង​នេះ ផ្លាស់ប្ដូរ ហើយឆ្លងកាត់ជាច្រើនជំនាន់ក្នុងរយ៖ពេលយូរអង្វែងដោយ មានលក្ខណ៖បន្សុំាទៅ​នឹងមជ្ឍដាន​កាន់តែ​ប្រសើរ​ធ្វើឲ្យមានការវិវត្ត។
ដាវិនពន្យល់ថា ឆ្លងកាត់រយ៖ពេលដ៍យូអង្វែង ជម្រើសដោយធម្ម ជាតិនាំអោយលក្ខណ៖នៃប្រភេទផ្លាស់ប្ដូរ។ ចំពោះភាវរស់​លក្ខណ៖​មាន ប្រយោជន៍ត្រូវប្រមូលផ្ដុំ ឯគ្មានប្រយោជន៍ត្រូវបាត់បង់។

Subscribe to this Blog via Email :